ទុរេន
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំមួយប្រភេទ ផ្លែមានឱជារសផ្អែម, សម្រាប់ប្រើជាបង្អែមមានតម្លៃ, សំបកផ្លែមានបន្លារឹង; ក្នុងកម្ពុជរដ្ឋ ដាំកើតត្រង់ទីតំបន់ខ្លះដោយអន្លើ ។ ឈ្មោះស្វាយមួយប្រភេទ ផ្លែមានក្លិននិងឱជារសស្រដៀងនិងទុរេន ។
ឧទាហរណ៍៖ ស្វាយទុរេន ។
ព្រឹក្សម្យ៉ាងកម្ពស់ ១០-២០ ម មានកំណើតនៅស្រុកជ្វាខាងលិច គេដាំច្រើននៅអាស៊ីអាគ្នេយ៍។ ឈ្មោះបារាំង “durian” ជាភាសាឥណ្ឌូនេស៊ី មានន័យថា “បន្លា” ។ ផ្លែទុរេនមានលក់ពេញផ្សារឥណ្ឌូចិន និងហាងអាស៊ីខ្លះ នៅអឺរ៉ុប និងអាមេរិក។ ខ្មែរយើងចូលចិត្តបរិភោគសាច់ទុរេនណាស់ អ្នកខ្លះជឿថា ជាផ្លែស្ទួយកម្លាំង និងជាថ្នាំប៉ូវផង។ ផ្លែទុំជ្រុល មានក្លិនដូចខ្ទឹមស ហេតុនេះពួកអឺរ៉ុប និងអាមេរិកជាច្រើនស្អប់ទុរេនណាស់។ គ្រាប់ស្ងោរ ឬលីងអាចបរិភោគបាន។ នៅប្រទេសខ្មែរ គេមិនដែលយកដើមទុរេនធ្វើថ្នាំឡើយ តែនៅប្រទេសជ្វាជាស្រុកកំណើតព្រឹក្សនេះ គេប្រើស្លឹក និងឫសជាឱសថ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖