ទើប
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា និបាតសព្ទជាសន្ធាន សម្រាប់និយាយបន្តសេចក្ដីដោយឡែក, ប្រើបន្ដពីឃ្លាសេចក្ដីរបស់ពាក្យថា លុះតែ, ទាល់តែ, បើលុះតែ, កាលបើ . . . , ដូចជា
ឧទាហរណ៍៖ លុះតែគេសួរខ្ញុំ ទើបខ្ញុំឆ្លើយ; លុះតែឲ្យតម្លៃគ្រប់ទៅគេ ទើបគេឲ្យរបស់ទាំងនោះមកយើង; យប់មិញ ទាល់តែដល់ម៉ោង ៣ ទើបខ្ញុំទទួលទានដំណេក; បើលុះតែបងព្រមទៅ ទើបគេទៅទាំងអស់គ្នា; កាលបើយើងអញ្ជើញគេ ទើបគេនឹងមកទាំងអស់គ្នា ។
ទើបតែនឹង ឬ ទើបនឹង ជាសន្ធានប្រាប់អតីតកាលឈោងចូលមកក្នុងអនាគត
ឧទាហរណ៍៖ គេមកជួបជុំយូរដែរហើយ បងឯងទើបតែនឹងមកដល់ក្រោយគេ; ខ្ញុំទើបនឹងមកពីខែត្រក្រៅ . . . ។
ទើបបាន ជាសន្ធានប្រាប់បច្ចុប្បន្នកាលជិតអនាគត ។
ឧទាហរណ៍៖ អើ, ធ្វើយ៉ាងហ្នឹងទើបបានពេញជាត្រូវ; បើលុះតែលោកគ្រូនាំថាមុន ទើបបានសិស្សទាំងអស់ថាតាមកើត . . . (ព. សា. ថា. ទៈ បាន ដូចជា: អឺ, ធ្វើអ៊ីចឹង ទ:បានពេញជាត្រូវ ! ; ម. ព. ទ : បានទៀតផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖