ទៀង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និព្វាន (ច្រើនប្រើតែខាង សំ. និង បា. ថា និច្ចំ) ។
(ព. កា.) : អាទិត្យទៀងទេរ រាល់ថ្ងៃតែងបែរ ទៅទិសបស្ចិម សង្កេតមើលទៅ ឃើញដូចសន្សឹម រូបកាយឥតខ្លឹម ក៏ដូច្នេះដែរ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.),(សំ.) (និច្ច, និច្ចំ; និត្យ) ដែលពិត, ប្រាកដ, មិនប្រែប្រួល, មិនល្អៀង, មិនឃ្លៀងឃ្លាត : សម្ដីទៀង ។ ប្រើជា កិ. វិ. ក៏បាន : នាឡិកានេះដើរទៀងណាស់ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទៀងតែនឹង និ. និបាតប្រាប់អនាគត “ប្រាកដជានឹង, មុខជានឹង”
ឧទាហរណ៍៖ ទៀងតែនឹងបាន មុខជា ឬប្រាកដជានឹងបាន ។
ទៀងត្រង់ ត្រង់ពិត, ពិតជាត្រង់ : ចិត្តទៀងត្រង់ ។
ទៀងទាត់ ទៀងពិតឥតភ្លាត់ ។ ទៀងទេរ ទេរ ឬជ្រេទៀងតាមប្រក្រតី តាមធម្មតា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖