ទៀប
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំពួកមាក់បាត ជាដំណាំមានដើមទាបៗ ល្មមបេះផ្លែបានដោយងាយ, ផ្លែទុំប្រើជាបង្អែមស្រស់, ទៀបមាន ៣ ប្រភេទគឺ ទៀបបាយឬទៀបសាច់ជ្រាយ មានផ្លែទុំសាច់ជ្រាយងាយរលេះ មានរសផ្អែមឈ្ងុយឆ្ងាញ់; ទៀបស្វិត ឬ ទៀបសាច់ស្វិត មានផ្លែប៉ុនគ្នានឹងទៀបបាយដែរ ប៉ុន្តែមានសាច់ស្វិត មិនងាយរលេះ ទុកបានយូរជាងទៀបបាយ មានរសផ្អែមខ្សោយបន្តិចជាងទៀបបាយ; ទៀបបន្លាឬទៀបទេស មានផ្លែធំច្រឡោ មានពកខ្ពស់ៗស្ទើរនឹងហៅថាបន្លាក៏បាន ប៉ុន្តែមិនស្រួចដល់មុតដៃទេ ផ្លែទុំមានសាច់ជ្រាយ មានរសជូរបន្តិចៗ បើដាំនៅដីល្អ មិនសូវជូរប៉ុន្មានទេ; ទៀបនេះមានពូជដំបូងមកពីបរទេស គេច្រើនហៅថាទៀបបារាំង; តាមទម្លាប់ខ្មែរ, បើពូជដំណាំឬរបស់អ្វីដែលមកពីបរទេស គេច្រើនតែហៅថា . . . ទេស ដូចជា : ក្ទម្ពទេស, ចេកទេស, ដំឡូងទេស, សេះទេស, សំបួរទេស, សំពត់ទេស ជាដើម, ទៀបបន្លា នេះអ្នកខ្លះគេក៏ហៅ ទៀបទេស ដែរ ។
?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ជិត, ក្បែរ ។
ឧទាហរណ៍៖ ម៉ោង ៤ ទៀបភ្លឺ, ផ្ទះទៀបគ្នា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖