ទេព
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ទេវ) ទេវតា ។ ទេពកញ្ញា ( ទេពៈក័ញញ៉ា ឬ ទេព—) ន. (បា. ទេវកញ្ញា; សំ. ទេវកន្យា) ស្រីក្រមុំទេពតា, ទេពធីតាក្រមុំ : នាងទេពកញ្ញា, ស្រីទេពកញ្ញា ។ ទេពច្យុត ( ទេពៈចយ៉ុតឬទេព—) ន. (សំ. ទេវ + ចុត ឬ ច្យុត; បា. ទេវ + ចុត ) ទេវតាដែលឃ្លាតចាកទេវលោក, សត្វដែលឃ្លាតចាកទេវលោកមក គឺសត្វដែលស្លាប់អំពីទេវលោកមកកើតជាមនុស្ស ។ ទេពច្យុតិ ( ទេពៈចយ៉ុត ឬទេព—) ន. (សំ. ទេវ + ចុតិ ឬ ច្យុតិ; បា. ទេវ + ចុតិ) ដំណើរឃ្លាតចាកទេវលោក គឺដំណើរទទួលមរណភាពរបស់ទេវតា ។ ទេពជំនុំ ( ទេព—) ន. ប្រជុំទេវតា ឬទេវតាអ្នកជំនុំកិច្ចការ ។ ទេពតា ( ទេព្តា) ន. (សំ. បា. ទេវតា) អមនុស្សដែលជាទិព្យ, អមរ ។ ទេពទារូ ( ទេព—) ឬ ទេព្វិរូ ន. (សំ. ទេវទារូ; បា. ទេវទារុ) ឈ្មោះឈើមួយប្រភេទ សំបកមានក្លិនក្រអូប, ច្រើនប្រើជាថ្នាំខ្យល់ ។ ទេពធីតា (ទេពៈធីតា ឬ ទេព—) ន. (បា. ទេវធីតា) កូនស្រីនៃទេពតា, ស្រីទេពតា : នាងទេពធីតា ។ ទេពនារី ( ទេពៈ— ឬ ទេប—) ន. (សំ. បា. ទេវនារី) ដូចគ្នានឹង ទិព្វនារី (ម. ព. នោះ) ។ ទេពនិករ ( ទេពៈនិ-ក ឬ ទេប—) ន. ( សំ. បា. ទេវ + និករ ) ពពួកទេវតា : សូមទេពនិករអមរមេឃ តាំងចិត្តស្មោះត្រេកអរសាទរ ប្រសិទ្ធិ៏សព្ទសាធុការពរ ដល់អ្នកនគរទាំងអស់គ្នា ។ ទេពនិកាយ ( ទេពៈ— ឬ ទេប—) ន. (សំ. បា. ទេវ + និកាយ ) ពួកទេវតា, ពពួកទេពតា ។ ទេពនិមន្ត ( ទេប-និមន់) ន. ឬ គុ. (បា. ទេវ + និមន្តិត) អ្នកដែលពួកទេវតាអញ្ជើញឲ្យចុះមកកើតជាមនុស្ស ។ ទេពនិមត្តន៍ ( ទេបនិមន់ ) ន. (បា. ទេវ + និមន្តន ) ដំណើរអញ្ជើញរបស់ពួកទេវតា ឬដំណើរដែលពួកទេពតាអញ្ជើញទេវតាណាមួយឲ្យចុះមកកើតជាមនុស្ស ។ ទេពនិមិ្មត ( ទេប-និម-មិត) ន. ឬ គុ. (បា. ទេវ + និម្មិត; សំ. ទេវ + និរ្មិត “ដែលទេវតានិម្មិត” ) ខ្មែរយើងប្រើពាក្យនេះជាងារមន្រ្តីជាងគំនូរដែលមានថ្វីដៃគូរល្អប្រដូចនឹងគំនូរដែលទេវតានិម្មិត : ឧកញ៉ាទេពនិម្មិត។ ទេពប្រណម្យ ( ទេបប្រណំ ) ន. (សំ. ទេវ + ប្រណម្យ ) រូបទេពតាសំពះ; ច្រើនធ្វើឲ្យឃើញតែពីត្រឹមផ្ចិតឡើងទៅលើ : រូបទេពប្រណម្យ ។ ទេពរបាំ ( ទេ-ប—) ន. ងារមន្រ្តីទីចាងហ្វាងពួករបាំព្រះរាជទ្រព្យតាំងដោយសន្មតិលើកថាមានចំណេះខាងរាំ ប្រៀបដូចជារបាំរបស់ទេព្ដា ។ ទេពរំជួល ( ទេប—) ន. ឈ្មោះមន្តស្នេហ៍មុខមួយប្រភេទដែលអ្នកប្រកាន់ជឿខាងរបៀនស្នេហ៍សន្មតហៅដោយអំនួតថា កាលបើប្រសិទ្ធី ឬសូត្រកាលណា សូម្បីទេពតាក៏រំជួលចិត្តស្រឡាញ់តែរាល់គ្នាដែរ ។ ឈ្មោះឈើមួយប្រភេទ មានផ្កាក្លិនពិដោរឈ្ងប់, ច្រើនមានតែនៅភ្នំខ្លះដោយអន្លើ គេថាច្រើនមានក្នុងស្រុកកំពង់សោម ខេត្តកោះកុង ។ ឈ្មោះបទភ្លេងមួយប្រភេទ ។ ទេពលេខា ( ទេពៈ— ឬ ទេប—) ន. (សំ. បា. ទេវ + លេខា “គំនូរទេវតា” ) ប្រើជាងារមន្ត្រីជាងគំនូរ តាំងដោយសន្មតិថាជាអ្នកចេះគូរល្អ ប្រៀបប្រដូចនឹងគំនូរទេវតា ។ ទេពវិមាន ន. (សំ. បា. ទេវ + វិមាន ) វិមានរបស់ទេវតា, លំនៅទេពតា (ហៅ ទេពពិមាន ក៏បាន) ។ ទេពសេនា ន. (សំ. បា. ទេវ + សេនា “សេនានៃទេវតា” ) ប្រើជាងារមន្ត្រីក្នុងក្រុមព្រះរាជមន្ទីរតាំងដោយសន្មតិថាមានអានុភាពអង់អាច ប្រៀបដូចជាសេនានៃទេពតា ។ ទេពស្រ្តី ន. (សំ. ទេវស្រ្តី ) ស្រីទេពតា, ស្រីអប្សរ, ស្រីសួគ៌ : នាងទេពស្រ្តី ។ ទេពអក្សរ (ម. ព. ទេពអប្សរ )។ ទេពអប្សរ ន. (សំ. ទេវ + អប្សរា; បា. ទេវ + អច្ឆរា ) ស្រ្តីទេពតា, ស្រីសួគ៌ : ស្រីទេពអប្សរ (ហៅ ស្រីទេពអប្សរា ក៏បាន ) ។ ប្រើក្លាយជា ទេពអក្សរ ក៏មាន ។ ទេពា ន. (បា. ទេវា) ទេវតាទាំងឡាយ, ពួកទេវតា ។ ទេពារក្ស ( ទេពារ័ក) ន. (សំ. ទេវ + អារក្ស; បា. ទេវ + អារក្ខ ) ទេពតាអ្នករក្សាមនុស្ស ឬរក្សាអ្វីៗ; ប្រើជា ទេព្រក្ស ក៏មាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)