Posted on Leave a comment

តើពាក្យ «ទោមៈ» មានន័យដូចម្ដេច ?


ទោមៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៨.៥-៤២ ស.ម។ ខ្លួនពណ៌ស្វាយលាយខៀវខ្ចី និងក្រម៉ៅ ចំពុះធំ និងជើងពណ៌ក្រហម បំពង់កពណ៌ខៀវខ្ចី។ ទោមមានពីរប្រភេទ គឺ Poliocephalus ដែលមានទំហំធំជាងប្រភេទ Viridis។ ទីជំរកៈ តំបន់វាលភក់រុក្ខជាតិ ពិសេសនៅតាមរុក្ខជាតិអណ្តែតទឹក ស្រូវឡើងទឹក។ របាយៈ វត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែកុម្ភៈ ដល់ខែមមិថុនា ពងចំនួន ៣ ទៅ ៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply