ទោស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ការប្រទូស្ត, កំហឹង; សម្អប់; កំហុស ។
ឧទាហរណ៍៖ មានទោសធ្ងន់ ។ ព. ទ. បុ. ស្នាបាក់ កុំចាក់ច្បោស មនុស្សមានទោស កុំយកខ្លួនបៀត ( មានអត្ថន័យរាក់ងាយយល់ដែរទេ ) ។
ពាក្យនេះ បើនិយាយចំពោះកំហឹង តែងអានឬសរសេរថា ទោសៈ ។
ឧទាហរណ៍៖ មនុស្សមានទោសៈ, ចិត្តប្រកបដោយទោសៈ ។
អំពើអាក្រក់ ផលដែលចេញមកពីអំពើអាក្រក់ទោសដែលកើតមកពីការលេងល្បែងភ្នាល់ នាំឱ្យវិនាសទ្រព្យ ខូចសុខភាព និងកេរ្តិ៍ឈ្មោះរបស់អ្នកប្រព្រឹត្ត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖