Posted on Leave a comment

តើពាក្យ «ទំនិញដូច» មានន័យដូចម្ដេច ?


ទំនិញដូច


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញនាំចូលដែល៖ក-ដូចគ្នាលើគ្រប់ទិដ្ឋភាព រួមមាន លក្ខណៈរូប គុណភាព និងកេរ្តិ៍ឈ្មោះ ដូចទំនិញដែលត្រូវបានកំណត់តម្លៃ លើកលែងតែភាពខុសគ្នាបន្តិចបន្តួចផ្នែករូបរាងដែលមិនប៉ះពាល់ដល់តម្លៃទំនិញ។ខ-ត្រូវបានផលិតនៅក្នុងប្រទេសនៃទំនិញដែលត្រូវកំណត់តម្លៃ។គ-ត្រូវបានផលិតដោយផលិតករដូចគ្នានឹងទំនិញដែលត្រូវកំណត់តម្លៃ។ ទំនិញដែលផលិតដោយ ផលិតករខុសគ្នា ត្រូវយកមកពិចារណាតែនៅពេលដែលពុំមានទំនិញដែលផលិតដោយផលិតករដូចគ្នាប៉ុណ្ណោះ។ ឃ-ទំនិញដូច មិនរាប់បញ្ចូលទំនិញនាំចូលដែលស្នាដៃវិស្វកម្ម ស្នាដៃអភិវឌ្ឍន៍ ស្នាដៃសិល្បៈ ស្នាដៃគំនូសប្លង់ ឬគំនូសវាស ដែលធ្វើឡើងនៅកម្ពុជា ហើយត្រូវបានផ្តល់ដោយផ្ទាល់ ឬដោយប្រយោលដោយអ្នកទិញទំនិញនាំចូលទាំងនោះ ដោយមិនគិតថ្លៃ ឬដោយបន្ថយថ្លៃ សម្រាប់ការប្រើប្រាស់ពាក់ព័ន្ធនឹងផលិតកម្ម និងការលក់សម្រាប់នាំចេញនៃទំនិញនាំចូលទាំងនោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply