ទ្រទូង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកដៃទាំងពីរជ្រោងឡើងលើ ។
ឧទាហរណ៍៖ ចូរអ្នកទ្រទូងដៃឡើង ! ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ពស់ពីចុងជើងដែលឈរត្រង់ដល់ចុងម្រាមដៃដែលលើកជ្រោងឡើងលើ ។
ឧទាហរណ៍៖ ទឹកជ្រៅមួយទ្រទូង ។
ចំនួនភិក្ខុសង្ឃ ៨ រូប ។
ឧទាហរណ៍៖ និមន្តលោកមួយទ្រទូង…។
សមណស័ក្តិទីរាជាគណៈដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានតាំង តាមលំដាប់ថ្នាក់មាន៤ជាន់គឺ សម្រាប់ឯក, ទោ, ត្រី, ចត្វា ឬរាប់ពីថ្នាក់ក្រោមមុនថា ចត្វា, ត្រី, ទោ, ឯក ក៏បាន; កាលពីក្នុងបុរាណសម័យយូរហើយ ទ្រទូងសម្រាប់ ឯក ហៅថា ទ្រទូងរ័ត្ន, តែសម័យសព្វថ្ងៃនេះ ហៅថា រាជាគណៈ ដូចគ្នាទាំង ៤ សម្រាប់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖