Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិ» មានន័យដូចម្ដេច ?


ទ្រព្យសម្បត្តិ


?ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ, ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ចលនវត្ថុ និងអចលនវត្ថុដែលបានកំណត់ក្នុងមាត្រា១២០ នៃក្រមរដ្ឋប្បវេណី។ ២. គ្រឿងម៉ាស៊ីន យានយន្ត ឧបករណ៍ គ្រឿងសង្ហារិម សម្ភារៈការិយាល័យ លិខិតស្នាម ឯកសារ និងដីសាធារណៈ អចលនទ្រព្យសាធារណៈ សំណង់សាធារណៈ ឬហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ស្ពាន អគារ ព្រែក ផ្លូវ ឬវត្ថុប្រហាក់ប្រហែលគ្នានេះ។ ៣. ទ្រព្យគ្រប់ប្រភេទ ទោះជាចលនវត្ថុ ឬជាអចលនវត្ថុរូបី ឬអរូបី និងឯកសារគតិយុត្ត ឬលិខិតូបករណ៍ដែលបញ្ជាក់ពីកម្មសិទ្ធិ ឬផលប្រយោជន៍នៅក្នុងទ្រព្យសម្បត្តិនោះ។ ៤. ទ្រព្យគ្រប់ប្រភេទ ចលនទ្រព្យ ឬអចលនទ្រព្យ រូបិយ ឬអរូបិយ និងឯកសារ ឬឧបករណ៍គតិយុត្ត ដែលជាភ័ស្ដុតាងនៃកម្មសិទ្ធិ ឬអត្ថប្រយោជន៍លើទ្រព្យទាំងនេះ។ ទ្រព្យសម្បត្តិរួមបញ្ចូលឧបករណ៍និងផលបានមកពីការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មនិងបទល្មើសធ្ងន់ធ្ងរផ្សេងៗ។ ទ្រព្យសម្បត្តិរួមបញ្ចូលទ្រព្យសម្បត្តិជំនួសរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានតម្លៃស្មើនិងទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការបង្កក ការឃាត់ទុក និងការរឹបអូស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply