ទ្រមូង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមានផ្លែប្រើជាម្ជូរស្ល, ស្លឹកក៏ប្រើជាបន្លែស្លម្ជូរបាន ។
ព្រឹក្សធំ កំពស់ ២០-៣០ម ដុះក្នុងព្រៃក្រាស់ត្រជាក់ នៃឥណ្ឌូចិនខាងត្បូង។ ស្លឹក និងផ្លែរសជូរសម្រាប់ប្រើជាគ្រឿងទេសធ្វើសម្ល។ គេអាចកាត់ផ្លែតូចៗ លាយអំបិលដើម្បីទុកបានយូរ។ គ្រូខ្មែរប្រើសម្បកផ្សំជាថ្នាំព្យាបាល ជំងឺរលាកទងសួត។ សម្បកបុកឲ្យម៉ត់ជាមួយស្រា ស លាយនឹងសំបកព្រហូត អាចប្រើជាថ្នាំបំពោកលើជើង ដៃគ្រច និងលើកកន្លែងកកឈាមដោយដាច់សសៃ។ ឈើមានទម្ងន់ស្រាល ពណ៌ក្រហមភាវ។ សម្រាប់ធ្វើបង្គោល និងក្តារងឿ។
ជារុក្ខជាតិ ដែលដុះខ្លួនឯងក្នុងព្រៃធម្មជាតិ និងមានដាំនៅតាមចម្ការក្បែរផ្ទះ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ទ្រមូង – អំបូរ ៖ GUTTIFERAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Garcinia oliveri Pierre. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ ឥណ្ឌូចិនខាងត្បូង – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់២០-៣០ម ជាប្រភេទសាច់ឈើស្រាល និងមាន ពណ៌ក្រហមភ្លាវ។ – លក្ខណៈជីវសាស្ត្រ ៖ ស្លឹក និងផ្លែមានរសជូរ។ – លក្ខណៈអេកូឡូស៊ី ៖ ដុះក្នុងព្រៃ នៅតំបន់មានអាកាសធាតុក្តៅ និងត្រជាក់ បង្គួរ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកសម្រាប់ស្លម្ជូរ និងផ្លែអាចបរិភោគបាន ជាឱសថ៖ សម្បកដាំទឹកផឹក ព្យាបាលជំងឺរលាកទងសួត។ សម្បកទ្រមូង និងសម្បកព្រហូតបុកឱ្យម៉ត់លាយជាមួយស្រា បំពោកលើដៃជើង ព្យាបាលគ្រេចថ្លោះ និងកន្លែងកកឈាមដោយសាច់សរសៃ(៤៨) ។ ឈើទ្រមូងធ្វើជារបងបង្គោល និងក្តារងឿ។
ឧទាហរណ៍៖ (៤៨) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៣១០ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖