Posted on Leave a comment

តើពាក្យ «ធ្យាន» មានន័យដូចម្ដេច ?


ធ្យាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឈាន ន. ) ។ ពាក្យនេះខ្មែរយើងប្រើជា កិ. ក៏មាន : ធ្យានទៅ គឺទៅដោយអំណាចធ្យាន; ហោះធ្យាន សំដៅសេចក្តីថាទៅតាមអាកាសជាប្រឹថពីដោយអំណាចឬដោយឫទ្ធិនៃធ្យាន។ តាមសេចក្តីពិត, លោកដែលបានសម្រេចធ្យានមិនមែនហោះទេ, គឺបើត្រូវការចង់ទៅតាមអាកាស លោកចូលធ្យានដោយ បឋវីកសិណ គឺយកដីធ្វើជាអារម្មណ៍ តាំងអធិដ្ឋានអាកាសត្រង់ផ្លូវដែលត្រូវការទៅនោះ ឲ្យរឹងក្លាយជាដី ហើយលោកដើរតាមផ្លូវទៅដូចគេដើរលើដីធម្មតា, គ្រាន់តែឆាប់រហ័សភ្លាមៗប្លែកជាងដំណើរជាប្រក្រតីប៉ុណ្ណោះ; បើត្រូវការចង់ទៅក្នុងដី លោកចូលធ្យានដោយ អាបោកសិណ គឺយកទឹកធ្វើជាអារម្មណ៍ តាំងអធិដ្ឋានដីត្រង់ផ្លូវដែលត្រូវការទៅនោះឲ្យរលាយក្លាយជាទឹកហើយចូលធ្យានដោយ វាយោកសិណ គឺយកខ្យល់ធ្វើជាអារម្មណ៍ អធិដ្ឋានឲ្យមានខ្យល់បក់វែកញែកទឹកឲ្យច្រហធ្លុងទៅជាផ្លូវដើរបាន; និយាយដោយខ្លីថា លោកចម្រើនធ្យានបង្វែរធាតុទាំង ៤ ផ្លាស់ប្តូរគ្នាបានតាមត្រូវការប៉ុណ្ណោះឯង; តែច្រើននិយាយតាមទម្លាប់ថា លោកហោះ, លោកជ្រែកដី, ជ្រែកទឹក, ដើរលើទឹក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply