ន
មានន័យថា ព្យញ្ជនៈទី ៥ ក្នុងវគ្គទី ៤ ជាទន្តជៈ ឬសកដ្ឋាននាសិកជៈ មានសំឡេងចេញតាមឋានរបស់ខ្លួនជាទន្តជៈផង ចេញពីត្រង់ច្រមុះបន្តិចផង ។ ជាវគ្គន្ត-ព្យញ្ជនៈ, ខាងភាសាសំស្ក្រឹតនិងបាលី អានថា នៈ ឬ ន៉ៈ, តម្រួតលើព្យញ្ជនៈទាំង ៤ តួក្នុងវគ្គរបស់ខ្លួនគឺ ត, ថ, ទ, ធ និងលើតួឯង ហើយនិងលើព្យញ្ជនៈក្នុងសេសវគ្គ ៦ តួគឺ យ, រ, ល, វ, ស, ហ ទៀតផង តាមអក្ខរវិធីខ្មែរ ។ ន ជាព្យញ្ជនៈចូលក្នុងវិធីសម្លាប់ឲ្យមានសំឡេងជា ន៉ ទៀតផង ដូច ទស្សនា, សាសនា ជាដើម ( ទ័ស-សៈន៉ា, សាសៈន៉ា ឬ សាស្នា ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖