នគរវត្ត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាមន្ទីររុងរឿងដោយលម្អគ្មានពីរ (ហៅក្លាយមកជា អង្គរវត្ត) ។ ពាក្យ នគរ នេះច្រើនតែមានសំឡេងក្លាយឃ្លាតជា អង្គរ ដូច្នេះឯង, ដូចជា នគរបាល, នគរបុរី, នគរយមរាជ, នគរវត្ត ក្លាយជា អង្គរបាល, អង្គរបុរី, អង្គរជមរាជ, អង្គរវត្ត ជាដើម; សម្តីត្រឹមត្រូវខ្ពង់ខ្ពស់ដែលក្លាយឃ្លាតជាសម្តី សាមញ្ញ គ្មានអត្ថន័យបែបនេះពុំមែនត្រឹមតែ នគរ ជា អង្គរ ប៉ុណ្ណោះទេ មានពាក្យឯទៀតៗខ្លះក៏ក្លាយឃ្លាតពីរូបដើមពីសំឡេងដើមដូច្នោះដែរ ដូចជា នង្គ័ល, បទុម, បព្វជិត, បព៌ត, បពិត្រ, មច្ឆា, សុខតម ក្លាយជា អង្គ័ល, បូទុម, បុព្វជិត, បរិពត, បូពិត្រ មេឆា; សុខដុម ជាដើម ក៏សុទ្ធតែក្លាយឃ្លាតដូចគ្នាដែរ; ការក្លាយបែបនេះមកពីអ្នកនិយាយប្រហែសធ្វេស ចេះតែថា ចេះតែសរសេរៗទៅ ពុំគិតដល់ការរក្សាភាសាជាតិ, យូរៗតៗមក ក៏ទៅជាសម្តីឥតន័យទៅអស់, នាំឲ្យអ្នកអក្សរសាស្ត្រមានការលំបាកនឹងកែតម្រូវ ។ ល ។ ( មើលក្នុងពាក្យ ប្រាក្រឹត ទៀតផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖