នត្តា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. នត្តុ > នត្តា; សំ. នប្ត្ឫ ) កូនរបស់កូន គឺចៅ។ ពាក្យ នត្តា នេះប្រើហៅចៅទាំងបុរសទាំងស្ត្រី, ពុំមែនចៅប្រុសថា នត្តោ ចៅស្រីថា នត្តា ទេ (រ. ស.) ។
ឧទាហរណ៍៖ ព្រះរាជនត្តា ឬ ព្រះនត្តាក្សត្រា (ចៅប្រុសនៃព្រះរាជា), ព្រះរាជនត្តាក្សត្រី (ចៅស្រីនៃព្រះរាជា), ឬថា ព្រះនត្តាបុរស, ព្រះនត្តាស្ត្រី ដូច្នេះវិញក៏បាន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖