Posted on Leave a comment

តើពាក្យ «នយោបាយ» មានន័យដូចម្ដេច ?


នយោបាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នយ + ឧបាយ) ឧបាយក្នុងការណែនាំ, កលល្បិចឬមេគំនិតដែលគេផ្តើមឡើងដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះឬយ៉ាងនោះ, កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ ។
ឧទាហរណ៍៖ គប្បីដើរតាមមាគ៌ានយោបាយនៃរដ្ឋបុរស ។

                     វិធីសាស្ត្រ សិល្បៈ បច្ចេកទេសក្នុងការដឹកនាំគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាល។ តាមន័យនេះ យើងអាចសង្កេតឃើញថា ពាក្យនយោបាយ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងរដ្ឋ មានន័យថា នៅពេលមានព្រំសីមា ឬបុរី នៅពេលនោះការគ្រប់គ្រងនយោបាយ គឺជាកិច្ចការដែលទាក់ទងទៅនឹងមនុស្សនៅក្នុងរដ្ឋ ឬបុរី។
ឧទាហរណ៍៖ ឧ. នៅដើមសតវត្សទី១ នៃគ្រិស្តសករាជ ប្រទេសកម្ពុជាបានបង្កើតទៅជារដ្ឋ ដោយមានការគ្រប់គ្រងតាមបែបនយោបាយដែលមានក្សត្រី លីវ យី ជាប្រមុខដឹកនាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply