Posted on Leave a comment

តើពាក្យ «នយោបាយកិយុគ» មានន័យដូចម្ដេច ?


នយោបាយកិយុគ


មានន័យថា ស្ថានភាពវឹកវរទាំងឡាយដែលបង្កើតឡើងដោយអ្នកដឹកនាំ ឬអ្នកនយោបាយ ក្នុងសម័យកាលណាមួយ ក្នុងគោលបំណងដណ្តើមយកអំណាច ឬដោះដូរអំណាច តាមរយៈមហាជន និងតាមមធ្យោបាយផ្សេងៗទៀត។ ឧ. នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣ សហរដ្ឋអាមេរិកបានធ្វើសង្រ្គាមបណ្តេញលោក សាដាំ ហូសេន ប្រធានាធិបតីប្រទេសអុីរ៉ាក់ ចេញពីអំណាច ដោយចោទប្រកាន់ថាបានផលិតអាវុធនុយក្លេអ៊ែរអាវុធគីមី និងដឹកនាំប្រទេសផ្តាច់ការ។ ផ្ទុយទៅវិញ តាមរយៈរបាយការណ៍អង្កេតជាក់ស្តែងរបស់ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ គេពុំបានរកឃើញភស្តុតាងណាមួយបញ្ជាក់ថា ប្រទេសអុីរ៉ាក់បានផលិតអាវុធ ដូចជាការចោទប្រកាន់នោះទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply