Posted on Leave a comment

តើពាក្យ «នាគព័ន្ធ» មានន័យដូចម្ដេច ?


នាគព័ន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នាគ + ពន្ធ) ឈ្មោះសិលាប្រាសាទបុរាណមួយ ក្នុងពួកប្រាសាទថ្ម នៅមហានគរ ( នគរធំ = អង្គរធំ ) ក្នុងខែត្រសៀមរាប មានលទ្ធិពុទ្ធសាសនិកអាចរិយវាទ ( លទ្ធិមហាយាន ) ជាព័ស្តុតាង ដោយមានរូប អវលោកិតេស្វរៈ និម្មិតខ្លួនជាសេះវលាហក ស្រង់មនុស្សដែលលង់ទឹកក្នុងមហាសាគរ ( ភពវដ្ដសំសារ ) ឲ្យរួចរស់មានជីវិត ។
ឧទាហរណ៍៖ ប្រាសាទនាគព័ន្ធ ។

                  ឈ្មោះបទភ្លេងបុរាណរបស់ខ្មែរមួយមេ ។
ឧទាហរណ៍៖ ភ្លេងនាគព័ន្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply