Posted on Leave a comment

តើពាក្យ «នាយ» មានន័យដូចម្ដេច ?


នាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នី > នាយ “នាំ, ដឹកនាំ; អ្នកដឹកនាំ” ) អ្នកដឹកនាំ, អ្នកត្រួតត្រា, ចៅហ្វាយបន្ទាប់, ចៅហ្វាយរង ។
ឧទាហរណ៍៖ លោកនាយ, នាយវេន, នាយគយ, នាយភូឃុំ, នាយទាហាន, នាយឧទ្យាន, នាយត្រួត… ។

សម្រាប់ហៅដោយដំណើរគួរសម ឬលើកតម្កើង                         ចំពោះមនុស្សប្រុសឥតបណ្តាស័ក្តិ, ឥតមានមុខការត្រួតត្រាលើគេទេក៏បាន ។
ឧទាហរណ៍៖ នាយទេព, នាយព្រហ្ម, នាយយស, នាយសុខ ជាដើម ។

?ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ខាងម្ខាងទីទៃពីខាងអាយ, ឯណោះ ។
ឧទាហរណ៍៖ ខាងនាយ, ត្រើយនាយ, ស្រុកនាយ, ខ្ញុំនៅឯនាយ. . . ។ ព. ផ្ទ. អាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply