Posted on Leave a comment

តើពាក្យ «នាយកធម៌» មានន័យដូចម្ដេច ?


នាយកធម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ធម៌របស់នាយក, ធម៌សម្រាប់ជនអ្នកដឹកនាំឬអ្នកត្រួតត្រាអ្នកដទៃ ។
ឧទាហរណ៍៖ បុគ្គលជាបព្វជិតក្តី គ្រហស្ថក្តី ដែលធ្វើជាប្រធានត្រួតត្រាលើអ្នកដទៃ គប្បីមាននាយកធម៌៦ យ៉ាង ប្រចាំនៅក្នុងសន្តានចិត្តជានិច្ច គឺ១- ខមា សេចក្តីអត់ធន់; ២- ជាគរិយៈ សេចក្តីភ្ញាក់រលឹករឿយៗ; ៣- ឧដ្ឋានៈ សេចក្តីឧស្សាហ៍ខ្នះខ្នែង; ៤- សំវិភាគៈ ការចែករលែកឬការរំលែកឲ្យនូវវត្ថុផ្សេងៗ; ៥- ទយា សេចក្តីអាណិតអាសូរត្រាប្រណីគេ; ៦- ឥក្ខណា ការរំពៃមើលខុសត្រូវ ។ ( ព. កា. ) រីនាយកធម៌ ដ៏បវរទាំងប្រាំមួយ នេះឯងតែងលើកស្ទួយ ឲ្យនាយកមានតម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply