នាវារោងចក្រនៃភាគី ឬនាវានៃភាគី
?ថ្នាក់ពាក្យជា គយ
មានន័យថា បណ្តានាវារោងចក្រ និងបណ្តានាវា៖ (i)-ដែលត្រូវបានចុះបញ្ជីក្នុងដែនដីនៃភាគី (ii)-ដែលបើកបរក្រោមទង់ជាតិនៃភាគី (iii)-ដែលមានយ៉ាងហោចណាស់ហាសិប (៥០) ភាគរយ កាន់កាប់ដោយបណ្តាជនជាតិ នៃភាគីមួយ ឬច្រើននៃបណ្តាភាគី ឬដោយនីតិបុគ្គលមួយរូប ដែលមានការិយាល័យមេនៅក្នុងភាគីមួយដែលក្នុងនោះមានតំណាងនានា មានប្រធានក្រុមប្រឹក្សានាយក ហើយសមាជិកភាគច្រើននៃក្រុមប្រឹក្សានេះ គឺជាបណ្តាជនជាតិនៃភាគី ១ ឬច្រើននៃបណ្តាភាគីហើយដែលមានភាគហ៊ុនយ៉ាងហោចណាស់ (៥០) ភាគរយ កាន់កាប់ដោយបណ្តាជនជាតិ ឬបណ្តានីតិបុគ្គលនៃភាគីមួយ ឬច្រើននៃបណ្តាភាគី និង (iv)-ដែលមានយ៉ាងតិច (៧៥) ភាគរយ នៃចំនួនសរុបនៃអ្នកគ្រប់គ្រង មន្ត្រី និងនាវិក ជាជនជាតិនៃភាគីមួយ ឬច្រើននៃបណ្តាភាគី។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖