Posted on Leave a comment

តើពាក្យ «និគ្គហិត» មានន័យដូចម្ដេច ?


និគ្គហិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. និគ្គហិត ឬ និគ្គហីត ) ឈ្មោះគ្រឿងសម្គាល់មានរូបសណ្ឋានជាសូន្យមូលយ៉ាងនេះ “”o”” រាប់ចូលជាព្យញ្ជនៈដែរ, មានសំឡេងដូចតួ “ង” ប្រកបក៏មាន ដូចតួ “ម” ប្រកបក៏មាន ។
សំ. និង បា. រាប់និគ្គហិតនេះចូលក្នុងពួកព្យញ្ជនៈសេសវគ្គផងដែរ អានថា អ័ង ឬ អ័ម ។ ឯទម្លាប់នៃជនបរទេសខ្លះ គេអានថា អ្ហ៊ិង ឬ អ្ហ៊ិម ឲ្យគ្រាន់តែឮសំឡេងដូចគេគ្រហឹមងំក្នុងច្រមុះប៉ុណ្ណោះ ដោយគេយល់ថាអានកុំឲ្យឮច្បាស់ថា អ័ង ឬ អ័ម ដើម្បិឲ្យនិគ្គហិតនេះអាចរលាស់សំឡេងផ្សំនឹងស្រៈ ឥ, ឧ ហើយនិងស្រៈឯទៀតខ្លះបានដោយងាយ សម្រាប់ភាសារបស់គេ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply