និច្ច
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. និត្យ ) ទៀង, ពិត, មែន; រឿយៗ, មិនដែលដាច់ : នៅជានិច្ច ។ និច្ចកាល ( និច-ចៈ—) កិ.វិ. (បា. ; សំ. និត្យ + កាល) រាល់កាល, រាល់វេលា : ធ្វើការជានិច្ចកាល, ទៅមកជានិច្ចកាល ។ និច្ចភត្ត (—ភាត់) ន. ភត្តដែលមានបម្រុងជានិច្ច, ភោជនាហារដែលបម្រុងទុករាល់ពេលវេលា ។ ពាក្យនេះ សព្វថ្ងៃប្រើសំដៅយកប្រាក់ប្រចាំខែជាតម្លៃបច្ច័យ ៤ មានចីវរប្បច្ច័យជាដើម ដែលគេបានបវារណាចំពោះបព្វជិតក្នុងពុទ្ធសាសនា ។ និច្ចសម័យ ( ម. ព. និច្ចកាល) ។ និច្ចសីល ន. សីលដែលរក្សាបានរៀងរាល់ថ្ងៃ ឥតមានកំណត់ថ្ងៃនេះឬថ្ងៃនោះ ឬសីលដែលទទួលសមាទានតែម្តងក្នុងថ្ងៃណាមួយ ក៏អាចតាំងនៅបានជានិច្ចតទៅ វៀរលែងតែអ្នកសមាទាននោះប្រព្រឹត្តកន្លងអង្គរបស់សីល ( បានដល់សីល ៥ ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍

👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖