Posted on Leave a comment

តើពាក្យ «និមុត្តិធានា» មានន័យដូចម្ដេច ?


និមុត្តិធានា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតរបស់ក្រុមគយ និងរដ្ឋាករ បើកឱ្យនាំដោយសេរីនូវទំនិញ ដែល​ពុំទាន់​បានបង់ពន្ធគយ។
ឧទាហរណ៍៖ អ្នកកាន់និមុត្តិធានានេះ ត្រូវបង្ហាញអ្នករាជការ គ្រប់ពេលដែលសួររកខានពុំបាន ។

?ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការធានាផ្នែកហិរញ្ញវត្ថុ ឬលិខិតូបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលប្រើប្រាស់សម្រាប់ធានាក្នុងការទូទាត់បង់ពន្ធ អាករ និងកម្រៃផ្សេងទៀតជាយថាហេតុ តាមបញ្ញត្តិនៃច្បាប់នេះ។ ២. អាចមានទម្រង់ជា៖ ▪សាច់ប្រាក់ ឬមូលប្បទានបត្រដែលមានការបញ្ជាក់ពីធនាគារ ▪ប័ណ្ណធានា ឬនិមុត្តិធានា ដែលចេញដោយធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ឬស្ថាប័នរដ្ឋ និងលិខិតុបករណ៍តាមទម្រង់ផ្សេងទៀត នៃនិមុត្តិធានា ដែលមានការយល់ព្រមពីនាយកទីចាត់ការគយនិងរដ្ឋាករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply