និយាយ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. ន្យាយ ន. “សេចក្តីសមគួរ, លំអដ៏សមគួរ; ការបញ្ចេញឧទាហរណ៍”) នាំសម្ដីចេញ គឺពោលពាក្យ, ស្ដី, ថា ។
ឧទាហរណ៍៖ មាតាបិតាគួរប្រដៅកូនឲ្យរៀននិយាយស្ដីឲ្យត្រឹមត្រូវតាំងពីក្មេងតូចមក កុំបណ្ដោយឲ្យវាធ្លាប់និយាយខុស ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់មានព្រះបន្ទូល, ទ្រង់មានព្រះតម្រាស់, ព្រះសវនីយ (ព្រះអគ្គមហេសី) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖