និយោជិត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលគេប្រើឲ្យធ្វើការ; កូនឈ្នួល; ភ្នាក់ងារដែលធ្វើការក្រោមបង្គាប់ចៅហ្វាយនាយក្នុងគ្រឹះស្ថានឯកជន ឬក្នុងក្រសួងរាជការ ។
ឧទាហរណ៍៖ ក្នុងរោងចក្រធ្វើក្រដាសនេះ មាននិយោជិតចំនួន ៤០០ នាក់ (បារ. Employé ) ។
?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា រូបវន្តបុគ្គលដែលបានទទួលប្រាក់បៀវត្ស អំពីសកម្មភាពបម្រើការងាររបស់ខ្លួន រួមបញ្ចូលទាំងអ្នកទទួលខុសត្រូវ ឬអភិបាលរបស់សហគ្រាស មន្រ្តីរាជការ មន្រ្តីជ្រើសតាំងដោយការបោះឆ្នោត លើកលែងតែសមាជិករដ្ឋសភានិងព្រឹទ្ធសភា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖