Posted on Leave a comment

តើពាក្យ «និស្ស័យ» មានន័យដូចម្ដេច ?


និស្ស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. និស្សយ) ការនៅអាស្រ័យក្រោមឱវាទនិងក្រោមការគ្រប់គ្រងនៃអ្នកដទៃ ។
ឧទាហរណ៍៖ សូមនិស្ស័យ គឺសូមនៅអាស្រ័យក្រោមឱវាទ និងក្នុងការឧបត្ថម្ភ, ការសង្គ្រោះដោយពុំបណ្តែតបណ្ដោយ, ពុំមើលបំណាំ : មានព្រះពុទ្ធប្បញ្ញត្តិថា សាមណេរត្រូវសូមនិស្ស័យនឹងភិក្ខុអ្នកចេះវិន័យ ហើយនៅក្នុងការគ្រប់គ្រងរបស់លោកជានិច្ច ។ ល ។ ( ព. វិ. ពុ. )។ ឲ្យនិស្ស័យ គឺទទួលឲ្យនៅជ្រកអាស្រ័យ ។ គ្មាននិស្ស័យនឹងគ្នា គឺគ្មានការនៅជ្រកអាស្រ័យអ្វីនឹងគ្នាឡើយ ។ អស់និស្ស័យនឹងគ្នា គឺអស់មានការប្រាស្រ័យគ្នាតទៅទៀត ។ ជនជាពំនាក់, ជាអ្នកទំនុកបម្រុង : ខ្ញុំប្រកបជំនួញធំពុំកើត ព្រោះគ្មាននិស្ស័យ គឺគ្មានអ្នកទំនុកបម្រុង ។

                  ដំណើរ​ ឬគុណសម្បត្តិ ដែលមានមកពីកំណើតស្រាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply