Posted on Leave a comment

តើពាក្យ «នីតិបុគ្គល» មានន័យដូចម្ដេច ?


នីតិបុគ្គល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់ ។

                    អ្នករៀបរៀង តែងបទបញ្ញត្តិឱ្យប្រតិបត្តិតាម អំណាចរាជការសាធារណៈ ដែល​មាន​ភារៈខាងតែងច្បាប់​ ។

?ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ក្រុមមនុស្សដែលច្បាប់ទទួលស្គាល់ថាជាបុគ្គលដែរ តែដទៃពីសមាជិកនៃខ្លួន។ ឧទា៖ ពុទ្ធិកសមាគមជានីតិបុគ្គល, ក្រុមហ៊ុនធ្វើស្ករ ក៏ជានីតិបុគ្គលដែរ។ ២. ក្រុមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយជាប្រធាន នៃសិទ្ធិនិងកាតព្វកិច្ច។ ៣. សហគ្រាស ឬអង្គការនានា ដែលប្រកបអាជីវកម្មទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្ដី។ ពាក្យ “នីតិបុគ្គល” រួមបញ្ចូលផងដែរនូវក្រុមហ៊ុនមូលធន ស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ អង្គការមិនស្វែងរកចំណេញ ឬគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជនដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ “នីតិបុគ្គល” ពុំរាប់បញ្ចូលទេនូវក្រុមហ៊ុនសហកម្មសិទ្ធិ ឬសហគ្រាសឯកបុគ្គល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply