នុងឃ្យើល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧបករណ៍តន្រ្តីផ្លុំមួយប្រភេទ ក្នុងពពួកឧបករណ៍ស្នែងរបស់ជនជាតិព្នង។ ឧបករណ៍នេះធ្វើពីស្នែងក្របី អណ្តាតធ្វើពីឫស្សីបិទក្រមួន សត្វម្រោមត្រង់កណ្តាលតួ។ ផ្នែកចុងត្រូវចិតឱ្យមានរន្ធ។ ពេលផ្លុំ គេប្រើមាត់ និងដៃ។ វាជាឧបករណ៍មានសូរគ្រលួចចាងស្នែងទាក់ដំរី។ គេផ្លុំវាក្នុងពិធីអន្ទងហៅព្រលឹងសក្តិសិទ្ធិ ព្រលឹងបុព្វបុរស។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖