បក
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកសំបក យកស្រោម ឬយកអ្វីៗដែលរុំដោយស្រោបចេញ ដើម្បីនឹងសម្ដែងអាការខាងក្នុងឲ្យឃើញច្បាស់ ឬដើម្បីនឹងយកស្រោម, យកសំបកជាដើមនោះ ។
ឧទាហរណ៍៖ បកសំបក បកស្រោប។
បកស្បែក ឈ្មោះពិធីបុណ្យមួយបែប ដោយគេនិមន្តព្រះថេរៈរូបណាមួយមកទាញយកសំពត់ដែលគេក្រាបទទូរអស់ទាំងខ្លួន ឲ្យលោកសូត្រធម៌បណ្ដើរទាញសំពត់នោះបណ្ដើរ ទាញសន្សឹមៗ លៃឲ្យល្មមតែសូត្រធម៌ចប់សំពត់នោះក៏ផុតចេញអស់ពីលើខ្លួនទាយកដែរ គេហៅពិធីបុណ្យនេះថា បកស្បែក ឬឆាកកបស្បែក, គេជឿតាមទម្លាប់ជាបរម្បរាតៗគ្នាមកថា នឹងអស់មានឧបទ្រពអពមង្គលអ្វីតទៅទៀតហើយ ។ល។ ពីធីបុណ្យនេះជាប្រពៃណីនិយម ពុំមែនជាពុទ្ធសាសនានិយមទេ, សម័យសព្វថ្ងៃនេះ អ្នកជឿពិធីនោះនៅខ្លះដែរ ប៉ុន្តែមានចំនួនតិច ។ បកអណ្ដើក កាត់លាក់ឈើជាផ្ទាំងៗ បកយកស្រាយចេញ។ល។
ត្រឡប់វិញ វិលវិញ; ផ្ញើត្រឡប់វិញ។
ឧទាហរណ៍៖ បកមកតាមផ្លូវដើមវិញ បកសំបុត្រទៅវិញ។
(ស.) (ប្ចក អ. ថ. បក “ប្រាប់”) ប្រាប់បទគ្វាម, ប្រាប់ទំនង, ប្រាប់ពំនោល ឲ្យគេថាតាម ។
ឧទាហរណ៍៖ បកសកវាទ៍ បកពំនោល បកទំនុក។ បកកេរ្តិ៍ និយាយសកេរ្តិ៍គេ ហែកកេរ្តិ៍គេ គឺនិយាយអាក្រក់ពីគេឲ្យឃើញច្បាស់លាស់ជាក់ស្ដែង។ បករឿង និយាយសរឿងសហេតុកំបាំងឲ្យគេដឹងមិនសល់។ បកវត្ត (–វ័ត) ប្រាប់វត្តប្រតិបត្តិ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សា ដង គ្រា ត្រឡប់។
ឧទាហរណ៍៖ ដើរមួយបក ដើរពីរបក។
ឈ្មោះធម៌ក្នុងពួកភាណវារៈ សម្រាប់សូត្រប្រាប់វត្តប្រតិបត្តិតាមគន្លងលំអានព្រះពុទ្ធសាសនា ។
ឧទាហរណ៍៖ ធម៌បកវត្ត។ល។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលត្រឡប់វិញ។
ឧទាហរណ៍៖ សំបុត្របក។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖