បង្កក់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានជោគជ័យ ឲ្យមានស្រីសួស្ដី ឲ្យសម្រេចប្រយោជន៍តាមបំណង ឲ្យកក់ក្ដៅពេញចិត្តមានសង្ឃឹម។ បង្កក់ចង្រៃ រៀបពិធីរម្ងាប់ចង្រៃ ដោយមានហេតុពីភាល់ភ័យបារម្ភថា មុខជានឹងមានអពមង្គលចូលមកឲ្យទុក្ខទោសពុំខាន។ បង្កក់ឆ្មប រៀបពិធីមង្គលឲ្យឈ្មោះកូនខ្ចី ព្រមទាំងជូនរង្វាន់ដល់ឆ្មបផង (ព. ខ្ព. ឬ រ. ស. ហៅ នាមគ្គហណមង្គល) “មង្គលកំណត់នាម, មង្គលឲ្យឈ្មោះ”); មង្គលនេះគេធ្វើក្នុងកាលដែលកូនកើតហើយបាន ៣ ថ្ងៃ ឬ ៧ ថ្ងៃក៏មាន ។បង្កក់ប្រសិទ្ធិ (–សិត) រៀបហោមពិធីបូជាប្រសិទ្ធីដើម្បីឲ្យមានស្រីសួស្ដី ជោគជ័យតេជះ ឲ្យបានសម្រេចប្រយោជន៍សមតាមបំណងដែលផ្គងឡើងក្នុងចិត្ត (ធ្វើតាមទម្លាប់ជំនឿ)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖