បង់បោយ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរយោលដៃ ។ ព. ទ. បុ. បង់បោយមិនប្រមើលប្រាណ ប្រកល់ចង្ក្រានមិនប្រមាណនឹងឆ្នាំង សេចក្ដីថា ធ្វើអ្វីៗលើសលប់ហួសប្រមាណហួសមាត្រ មិនលៃស្ទង់ឲ្យសមនឹងបែបភាពទ្រព្យធនរបស់ខ្លួន ដូចយ៉ាងអ្នកក្រីក្រខ្សត់ខ្សោយទន់ថយ ហ៊ានចូលដណ្ដឹងកូនស្រីអ្នកមានទ្រព្យ ឬអ្នកមានយសស័ក្តិជាដើម ប្រហែលដូចជាអ្នកដើរបង់បោយរលាស់ដៃហួសមាឌ ឬពុំនោះដូចជាអ្នកប្រកល់ចង្ក្រានធំពេក មិនលៃឲ្យល្មមនឹងឆ្នាំងតូចដូច្នោះឯង។ កុំសរសេរ បង្បោយ ពីព្រោះខុសវគ្គគ្នា តម្រួត ង លើ ប ជា ង្ប ពុំបានទេ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖