Posted on Leave a comment

តើពាក្យ «បច្ច័យ» មានន័យដូចម្ដេច ?


បច្ច័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បច្ចយ; សំ. ប្រត្យយ ) ហេតុជាទីអាស្រ័យតគ្នា; ទំនង, លំអាន; ហេតុដែលនាំឲ្យផលប្រព្រឹត្តទៅ ។ ល ។ គ្រឿងអាស្រ័យសម្រាប់បព្វជិត ( ម. ព. ចតុប្បច្ច័យ ) ។ ព. វ. អក្សរដែលចុះផ្សំខាងចុងធាតុ (កិរិយាសព្ទ) នៃភាសាបាលីឬសំស្ក្រឹត, ដូចជា នាយក, មកពី នី “នាំ, ដឹកនាំ” និង ណ្វុ-បច្ច័យ ផ្លាស់ជា អក៑ ផ្សំជា នាយក ន. ” អ្នកនាំ, អ្នកដឹកនាំ”; ស្ត្រីជា នាយិកា ដោយបញ្ចូល ឥ ( អាគម ) និង អា-បច្ច័យ មកផ្សំផង ( សម្រាប់ឥត្ថីលិង្គ ) ។ បារ. ហៅ Suffixe ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply