Posted on Leave a comment

តើពាក្យ «បញ្ជីគណនេយ្យសាមញ្ញ» មានន័យដូចម្ដេច ?


បញ្ជីគណនេយ្យសាមញ្


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ប្រភេទបញ្ជីគណនេយ្យឯកភាគ ដែលមានខ្ទង់នានាសម្រាប់កត់ត្រាប្រចាំថ្ងៃនូវប្រតិបត្តិការអាជីវកម្ម អមដោយវិក្កយបត្រ ឬសក្ខីបត្របញ្ជាក់ច្បាស់លាស់អំពីចំណូលនិងចំណាយនានា។ បញ្ជីគណនេយ្យសាមញ្ញ រួមមាន ៣ បញ្ជីគឺ៖ ក-បញ្ជីទិញប្រចាំថ្ងៃ (Purchases Day Book)៖គឺជាកំណត់ត្រាដែលអ្នកជាប់ពន្ធ ត្រូវធ្វើការកត់ត្រាជាប្រចាំថ្ងៃនូវរាល់ចំណាយដែលកើតមានឡើង ក្នុងគោលដៅប្រកបអាជីវកម្មរបស់ខ្លួន ដូចជា ចំណាយលើទ្រព្យអចលកម្ម ការទិញទំនិញសម្រាប់លក់ ឬសម្រាប់ផ្គត់ផ្គង់សេវា វត្ថុធាតុដើម បុគ្គលិក-កម្មករ ទឹក-ភ្លើង ការជួលចលនទ្រព្យ ឬអចលនទ្រព្យ និងចំណាយផ្សេងៗ។ ខ-បញ្ជីលក់ប្រចាំថ្ងៃ (Sales Day Book)៖ គឺជាកំណត់ត្រាដែលអ្នកជាប់ពន្ធត្រូវធ្វើការកត់ត្រាជាប្រចាំថ្ងៃ នូវរាល់ប្រតិបត្តិការនៃការផ្គត់ផ្គង់ទំនិញ ឬសេវាតាមវិក្កយបត្រនីមួយៗក្នុងករណីផ្គត់ផ្គង់ទំនិញ ឬសេវាដែលមានតម្លៃខ្ពស់ ឬកត់ត្រាសរុបក្នុងមួយថ្ងៃម្តងក្នុងករណីផ្គត់ផ្គង់ទំនិញ ឬសេវាមានតម្លៃទាប ឬលក់រាយច្រើនមុខលើវិក្កយបត្រតែមួយ។ គ-បញ្ជីស្ដុកទំនិញ (Inventory Book)៖ គឺជាកំណត់ត្រាដែលអ្នកជាប់ពន្ធត្រូវធ្វើការកត់ត្រានូវព័ត៌មានមួយចំនួនទាក់ទិនទៅនឹងស្តុកទំនិញដើមគ្រា ទំនិញដែលបានទិញក្នុងគ្រា និងស្តុកទំនិញចុងគ្រា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply