បញ្ញើក្អែក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មែកផ្ញើសាំ ឬផ្ញើប្រាណកើតចេញអំពីមែកឈើទាំងពួង មានស្លឹកស្រួយសណ្ឋានផ្សេងអំពីស្លឹកឈើនោះ (មានពាក្យតំណាលថា កើតដោយសត្វស្លាបមានក្អែកជាដើមបន្ទោឧច្ចារៈដាក់ ហាក់ដូចជាកើតដោយសារក្អែកជាដើមផ្ញើទុក) ។ (ព. ប្រ.) : មនុស្សបញ្ញើក្អែក ឬ មនុស្សផ្ញើប្រាណ គឺមនុស្សដែលឥតផ្ទះលំនៅ ឥតទ្រព្យធនអ្វីសោះទាំងមុខការរបរអ្វីមួយក៏គ្មានដែរ នៅជ្រករស់ទាំងត្រដរដោយសារគេ។ កូនដែលកំព្រាឥតម្ដាយអាពុកតាំងពីនៅជាទារកឬទារិកា ពុំទាន់ដឹងអ្វីសោះនៅឡើយ គេយកមកចិញ្ចឹមដូចកូនបង្កើត, ព. ទ្រ. ថា បញ្ញើក្អែក ឬកូនបញ្ញើក្អែក ដែរ : វាជាកូនបញ្ញើក្អែកទេ ប៉ុន្តែខ្ញុំទុកវាដូចជាកូនបង្កើត (ច្រើនតែនិយាយកំបាំងមុខ)។
ជាដើមមួយ កំពស់ប្រហែល ៥០ស.ម ដុះលើមែកឈើក្នុងព្រៃក្រាស់ នៃប្រទេសកម្ណុជា និងលាវ ។ មែក និងស្លឹកបញ្ញើក្អែក គេផ្សំធ្វើថ្នាំកម្លាំង សម្រាប់នារីសម្រាលកូនហើយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖