បដិវត្ត
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រព្រឹត្តប្រឆាំង; បង្វិលត្រឡប់, ប្រែប្រួល, កែប្រែ, ផ្លាស់ប្ដូរ ( របបគ្រប់គ្រងដើម្បីឲ្យបានចម្រើន ) ។ បដិវត្តបុគ្គល ( —វត្តៈ— ) បុគ្គលអ្នករៀបចំកែប្រែលទ្ធិឬរបបគ្រប់គ្រងជាដើម ដើម្បីឲ្យបានសេចក្ដីចម្រើនរុងរឿង ។
ឧទាហរណ៍៖ គួរកោតសរសើរនូវព្យាយាមតស៊ូប្តូរផ្តាច់របស់បដិវត្តបុគ្គលអ្នកប្រព្រឹត្តសុចរិតទាំងឡាយ; ព្រះសមណគោតមទ្រង់ជាបដិវត្តបុគ្គលផ្នែកខាងសាសនាល្បីល្បាញក្នុងប្រទេសឥណ្ឌា សម័យពុទ្ធកាលដោយទ្រង់បានបង្វិលធម្មចក្រឲ្យវិលទៅសព្វទិសទីដោយសន្តិវិធី ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖