បណ្ឌិត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)ជនអ្នកមានប្រាជ្ញាឈ្មោះ បណ្ឌា ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ ប្រការ ឬដោយពិស្ដារ កាន់សុចរិត ៤០ ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌ (ព. ពុ.) ។ ព. ផ្ទ. ពាល ។ ពាក្យសាធារណៈថា អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ, អ្នកប្រាជ្ញ ។ តាមទម្លាប់ខ្មែរក្នុងសម័យបុរាណដែលគេគោរពព្រះពុទ្ធសាសនាណាស់, សូម្បីគ្រហស្ថកំលោះដែលទើបសឹកចាកផ្នួសថ្មីៗ គេក៏ហៅអ្នកនោះថា បណ្ឌិត ដែរ, ហៅក្លាយមកថា បន្ទិត, ហៅក្លាយឃ្លាតមកថា អន្ទិត ព្រោះគេយល់ថា អ្នកនោះបានបួស មានការចេះដឹង មានចរិយាមារយាទត្រឹមត្រូវ…។ ពាក្យសន្មតប្រើតាមសម័យនិយម, ហៅអ្នកមានវិជ្ជាថ្នាក់ខ្ពស់ដែលមានសញ្ញាបត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាមឈ្មោះនៃវិទ្យាសាស្ត្រនោះៗ ដូចជា វេជ្ជបណ្ឌិត, បណ្ឌិតខាងច្បាប់, បណ្ឌិតខាងវិទ្យាសាស្ត្រ…, បណ្ឌិតខាងអក្សរសាស្ត្រ ជាដើម…។
អ្នកប្រាជ្ញក្នុងវិជ្ជាណាមួយ ឬអ្នកដែលមានសញ្ញាប័ត្រ ថ្នាក់បណ្ឌិតដូចយ៉ាង នេតិបណ្ឌិតជាដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖