Posted on Leave a comment

តើពាក្យ «បណ្ឌុកម្ពលសិលា» មានន័យដូចម្ដេច ?


បណ្ឌុកម្ពលសិលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បាណ្ឌុកម្ពលឝិលា ) ថ្មមានសម្បុរដូចសំពត់កម្ពលលឿងទុំ; ជាឈ្មោះថ្មទិព្វជាអាសនៈនៃព្រះឥន្ទនាឋានត្រ័យត្រិង្សសួគ៌ ។ មានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា កាលបើព្រះឥន្ទត្រូវការគង់កំសាន្តមួយដងមួយកាលលើផ្ទៃថ្មទិព្វនេះ ផ្ទៃនៃសិលាសនៈនេះទ្រុឌផតចុះត្រឹមពាក់កណ្ដាលព្រះកាយ, កាលព្រះឥន្ទទ្រង់ក្រោកពីទីនេះ ផ្ទៃនៃអាសនៈនេះ ក៏ប៉ោងរាបស្មើដូចប្រក្រតីឡើងវិញ; កាលបើមានហេតុអ្វីមួយប្លែកគួរឲ្យព្រះឥន្ទរំពឹងមើល, ផ្ទៃនៃសិលាសនៈទិព្វនេះ ក៏រឹងក្ដៅឧណ្ហៗខុសពីកាលសព្វដងដែលឥតហេតុ, ព្រះឥន្ទក៏រំពឹងភ្លាមរកហេតុប្លែកនេះ, លុះជ្រាបហើយ ក៏ស្តេចយាងចុះពីឋានត្រ័យត្រិង្សភ្លាមមកកាន់ឋានមនុស្សឆ្ពោះត្រង់ទីដែលព្រះអង្គត្រូវបំពេញករណីយកិច្ចនោះ; ឬជួនកាលទ្រង់មានព្រះបញ្ជាឲ្យវិស្សកម្មទេវបុត្រ ចុះមកបំពេញកិច្ចជាតំណាងព្រះអង្គ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply