Posted on Leave a comment

តើពាក្យ «បទល្មើសសង្រ្គាម» មានន័យដូចម្ដេច ?


បទល្មើសសង្រ្គាម


មានន័យថា ការរំលោភខាងយោធាទៅលើបទដ្ឋាននៃការធ្វើសង្រ្គាម រួមមាន សកម្មភាពឃោរឃៅ ការធ្វើទុក្ខបុកម្នេញ នៅក្នុងពេលធ្វើសង្រ្គាម។ បទល្មើសសង្រ្គាមរួមមាន៖ ១. ការប្រើប្រាស់អាវុធដែលហាមឃាត់ ២. ការមិនយកចិត្តទុកដាក់ដល់អ្នកជំងឺ ឬអ្នករបួស ៣.ការរំលោភបំពានរថយន្យដែលមានទង់ ឬសញ្ញាកាកបាទក្រហម ៤. ការបំពានដោយមិនដោះលែងអ្នកទោស ឬដោយបទឈប់បាញ់គ្នា ៥. ការសម្លាប់ចំណាប់ខ្មាំង ៦. ការសម្លាប់រង្គាលជនមិនមែនស៊ីវិល ឬបច្ចាមិត្ត ដែលបានចុះចូល ៧. ការបំផ្លាញនាវាចម្បាំងដោយមិនបានយកអ្នកដំណើរ ឬបុគ្គលិកនាវាទៅដាក់កន្លែងមានសុវត្ថិភាព ៨. ការទម្លាក់គ្រាប់បែកលើទីកន្លែងដែលគ្មានរបាំងការពារអ្វីទាំងអស់ ឬអគារនានាដែលមិនមែនជាគោលដៅខាងយោធា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply