បទឧក្រិដ្ឋសង្គ្រាម
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អំពើណាមួយក្នុងចំណោមអំពើដែលរៀបរាប់ខាងក្រោមនេះ កាលបើអំពើនោះត្រូវបានប្រព្រឹត្តប្រឆាំងនឹងបុគ្គល ឬទ្រព្យសម្បត្តិ ដែលការពារដោយអនុសញ្ញាក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩៖
ឧទាហរណ៍៖ ១-ឃាតកម្ម។
២-ទារុណកម្ម ឬគ្រប់អំពើអមនុស្សធម៌ រួមបញ្ចូលទាំងការពិសោធជីវសាស្រ្ត។
៣-អំពើបង្កដោយចេតនានូវការឈឺចាប់ ឬដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បូរណភាពខាងរូបកាយ ឬសុខភាព។
៤-ការបំផ្លាញ ឬការធ្វើឱ្យខូចខាតធ្ងន់ធ្ងរទៅលើទ្រព្យសម្បត្តិ ដោយគ្មានហេតុផលចាំបាច់ខាងយោធា និងក្នុងទ្រង់ទ្រាយធំដោយខុសច្បាប់ និងតាមទំនើងចិត្ត។
៥-អំពើបង្ខំឈ្លើយសឹក ឬជនស៊ីវិល ឱ្យបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរបស់សត្រូវ។
៦-អំពើដកហូតសិទ្ធិរបស់ឈ្លើយសឹក ឬជនស៊ីវិលក្នុងការទទួលការវិនិច្ឆ័យដោយត្រឹមត្រូវ និងឥតលម្អៀង។
៧-ជម្លៀស ការបញ្ជូន ឬការឃុំឃាំងជនស៊ីវិលដោយខុសច្បាប់។៨-ការចាប់ជនស៊ីវិលជាចំណាប់ខ្មាំង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖