បន្លា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខាវយវៈស្រួចមុតរបស់ឈើ ឫស្សី ផ្ដៅ វល្លិពួកខ្លះជាដើម។ ពុទ្ធភាសិតថា កណ្ដកេន កណ្ដកុទ្ធរណំ “ជោះបន្លាដោយបន្លា”។ ខ្មែរបុរាណបានយកពុទ្ធភាសិតនេះជាគោលមកចងក្រងជាភាសិតថា បន្លាមុតយកបន្លាជោះ សេះដាច់ជិះសេះតាម។ អត្ថន័យរបស់ភាសិតនេះ មានដើមថា “ចិត្តជាប់ជំពាក់នឹងរូបថាល្អស្អាត, ត្រូវយកការរំពឹងពិចារណាឲ្យឃើញតាមការពិតថា រូបជាបដិកូលមិនល្អមិនស្អាតទៅវិញ ព្រោះសុទ្ធតែជាគ្រឿងឆ្អេះឆ្អាបស្អុយពេញទាំងខ្លួន”; ជនជាតិបរទេសណាគ្របសង្កត់ដោយមុខរបរជំនួញក្នុងប្រទេសណា ជនក្នុងប្រទេសនោះឲ្យចេះស្ទាត់ជំនាញ ទាំងត្រូវរៀនពិធីធ្វើជំនួញឲ្យចេះស្ទាត់ជំនាញផងដែរ… យ៉ាងនេះឯងហៅថា បន្លាមុតយកបន្លាជោះ, សេះដាច់ជិះសេះតាម ។ ព. ប្រ. បន្លាក្នុងភូមិ គឺមានមនុស្សកាចអាក្រក់នៅក្នុងភូមិជាមួយ ។ល។
ឧទាហរណ៍៖ បន្លាក្រសាំង បន្លាល្វៀង។
ឈ្មោះចុល្លព្រឹក្សកម្ពស់ ២-៣ ម នាំពីប្រទេសអាមេរិកក្តៅ មកដាំជាលំអក្នុងសួន និងតាមរុក្ខវិថីនានា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖