បន្លែ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រែបកស្រាយ, អធិប្បាយ (ព. បុ.) ។
ឧទាហរណ៍៖ បាបមិត្ត បន្លែថា មិត្តអាក្រក់, មិត្តខិលខូច, មិត្តនាំឲ្យវិនាស ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹក ផ្លែ ផ្កា មើមជាដើម សម្រាប់ស្ល។
ឧទាហរណ៍៖ បន្លែស្រស់ បន្លែក្រៀម។
?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បន្លប់ ឬ បន្លំ ។
ឧទាហរណ៍៖ បន្លែបន្លប់ គឺបន្លប់ដោយសម្ដីអធិប្បាយផ្សែផ្សំ; បន្លែបន្លំ គឺបន្លំដោយពោលពាក្យអធិប្បាយផ្សែផ្សំនាយអាយឲ្យអ្នកស្ដាប់ភ័ន្តស្មារតី ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖