បបែល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះមច្ឆជាតិពួកមួយមានរូបមូល នៅមាត់ខាងក្រោម មានជាយគ្រែងជុំវិញ កន្ទុយវែង ស្បែករឹងគគ្រាត បើស្ងួតក្រៀម ប្រើការរូសឈើបាន។ បបែលមានច្រើនបែបគឺ បបែលកូនមាន់ មាត្រតូចល្មមរាងមូល; បបែលភ្នែកលៀន មាត្រនិងរាងដូចបបែលកូនមាន់តែភ្នែកលៀន; បបែលរុយ ទ្រង់ទ្រាយដូចគ្នា តែមាត្រធំជាង មានផ្កាយខ្មៅៗ; បបែលត្រី ទ្រង់ទ្រាយ និងមាត្រស្រដៀងគ្នា តែខ្លួនសម្បុរស; បបែលទង់ រាងនិងមាត្រប្រហែលគ្នានឹងបបែលត្រីដែរ តែកន្ទុយពណ៌ស-ក្រហមដូចជាទង់ជាតិ; បបែលអក ទ្រង់ទ្រាយខុសពីបបែលទាំងប៉ុន្មានខាងលើនេះ គឺខ្លួនខ្លី ជាយគ្រែងមានសណ្ឋានជាស្លាបដូចស្លាបសត្វបក្សី កន្ទុយវែងសម្បុរខ្មៅមានផ្កាយ-ស; បបែលខ្លែង ដូចបបែលអក តែខ្លួនស្ដើងកន្ទុយវែង; បបែលខ្លា មាត្រធំទម្ងន់ដល់ទៅមួយរយគីឡូក្រាមក៏មាន សម្បុរដូចខ្លាសុទ្ធសាធ;បបែលក្របី ដូចបបែលអក តែមាត់វែង; បបែលរលួស មាត្រធំមានបន្លាដូចបន្លារលួស; បបែលស្លឹក ខ្លួនស្ដើងដូចស្លឹក ជាយគ្រែងវែងកន្ទុយវែង; បបែលខ្យល់ ស្រដៀងនឹងបបែលកូនមាន់ តែខ្លួនមានផ្កាយខៀវក្រហមសណ្ឋានដូចផ្កា; បបែលសេះ ដូចបបែលអក តែក្បាលដូចក្បាលសេះ; បបែលត្រោក មាត្រធំសម្បុរក្រហម មានជាយត្រង់ចុងកន្ទុយ; បបែលភក់ទ្រង់ទ្រាយដូចបបែលត្រី តែខ្លួននិងពោះមានសម្បុរខ្មៅ។ ប្របែល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)