បម្រើ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើការតាមពាក្យដែលគេប្រើ, ចាត់ចែងអ្វីៗដែលគេត្រូវប្រើ ។
ឧទាហរណ៍៖ បម្រើមាតាបិតា, បម្រើភ្ញៀវ ។
បម្រើបម្រាស់ ( ម. ព. បម្រាស់ ) ។ បម្រើភ្លើង (ព. ប្រ.) ដុតភ្លើងឲ្យឆេះហើយថែទាំភ្លើង ។ បម្រើរាជការ ធ្វើការជូនរាជការ ឬទទួលឋានន្ដរជាមន្ត្រីកាន់មុខការរបស់រដ្ឋ ។ ល ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលគេប្រើ, អ្នកទទួលភារកិច្ចតាមបង្គាប់អ្នកប្រើ
ឧទាហរណ៍៖ បានចាត់បម្រើឲ្យទៅហើយ; មានបម្រើរបស់ក្រសួង . . . មកប្រាប់ថា . . . ។
រដ្ឋបម្រើ ( រាត់-ឋៈ— ) អ្នកបម្រើការរបស់រដ្ឋ ។
ឧទាហរណ៍៖ មន្ត្រីគ្រប់តំណែងសុទ្ធតែជារដ្ឋបម្រើ ។
ព្រះរាជបម្រើ ( —ជៈ— ) អ្នកបម្រើនៃព្រះរាជាគឺអ្នកដែលព្រះរាជាទ្រង់ប្រើ ។ សង្ឃបម្រើ ( សង់-ឃៈ— ) បម្រើរបស់ភិក្ខុសង្ឃ ។ ល ។
?ថ្នាក់ពាក្យជា សន្ធាន (ឈ្នាប់)
មានន័យថា ដែល…សម្រាប់ប្រើ ។
ឧទាហរណ៍៖ គោបម្រើ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖