បាច់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំអ្វីៗដែលគេចងរួមគ្នាមិនឲ្យរាត់រាយ ។
ឧទាហរណ៍៖ អំពៅ ៥ បាច់, ឧស ១ បាច់ ។ កាស ១ បាច់ កាសចំនួន ១០ ត្រណោត, ក្នុង១ត្រណោតមានកាស ១០ តៀន, ក្នុង ១ តៀនមានកាស ៦០ គឺចំនួន ២ សេន (មើលក្នុងពាក្យ ទៀន ២ ឬ តៀន ន. ទៀតផង) ។ ប្រើតែក្នុងសម័យចាយកាស។
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា និបាតសព្ទមានអត្ថន័យថា ត្រូវតែ ពុំគួរខាន (ជាវេវ, នៃពាក្យ ចាំបាច់ ២ និ.) ជាពាក្យសម្រាប់និយាយប្រកបជាមួយនឹងពាក្យបដិសេធ កុំ មិន ពុំ ឥត
ឧទាហរណ៍៖ កុំបាច់អី កុំបាច់ទៅ មិនបាច់ទេ មិនបាច់ហៅគេឲ្យមកទេ; ពុំបាច់ឡើយ ពុំបាច់ឲ្យទៀតឡើយ; ឥតបាច់ទេ ឥតបាច់និយាយទៀតទេ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖