បាតុកម្ម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាតុ + កម្ម ) អំពើជាក់ស្ដែង, ការធ្វើឲ្យដឹងឬឲ្យឃើញប្រាកដ; ការលើកគ្នាដើរដង្ហែជាក្បួនដើម្បីសម្ដែងសេចក្ដីមិនពេញចិត្តចំពោះអំពើអ្វីនីមួយ ឬទទូចសុំស្រុះគ្នាឲ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្ដីពេញចិត្តខ្លួនទាំងអស់គ្នា ។
ឧទាហរណ៍៖ ធ្វើបាតុកម្មសម្ដែងការណ៍មិនពេញចិត្តចំពោះរឿង . . . ; បាតុកម្មនៃពួកកម្មករ . . .។ បាតុកម្មបំពានច្បាប់ បាតុកម្មខុសផ្លូវច្បាប់ ។ បាតុកម្មឡើងចាង បាតុកម្មតាមទំនើងក្រៅលក្ខណានុញ្ញាត ។ បាតុកម្មសុភាព បាតុកម្មសុភាពរាបសាតាមលក្ខណានុញ្ញាត ។ ល ។
ការធ្វើឱ្យដឹង ការសំដែងឱ្យឃើញ ការលើកគ្នាដង្ហែជាក្បួន ដើម្បីសំដែងទោមនស្ស ។
អំពើជាក់ស្តែង ការធ្វើឱ្យដឹង ឬឱ្យឃើញប្រាកដការលើកគ្នាដើរដង្ហែជាក្បួន ដើម្បីសម្តែងសេចក្តីមិនពេញចិត្តចំពោះអំពើអ្វីមួយ ឬទទូចសុំស្រុះគ្នាឱ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្តីពេញចិត្តរបស់ក្រុមខ្លួន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖