Posted on Leave a comment

តើពាក្យ «បាត្រ» មានន័យដូចម្ដេច ?


បាត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បត្ត ) ភាជនៈធ្វើដោយដែកឬដោយដី មានរាងជ្រៅក្រឡូមសម្រាប់បព្វជិតក្នុងពុទ្ធសាសនាប្រើការទទួលចង្ហាន់ : បាត្រដែក, បាត្រដី ។ គ្របបាត្រ ( គម្របបាត្រ ) ប្រដាប់សម្រាប់គ្របពីលើមាត់បាត្រ ។ ស្លោកបាត្រ ថង់សម្រាប់ច្រកបាត្រ ។ យោគបាត្រ ប្រដាប់ចងរឹតភ្ជាប់នឹងស្លោកបាត្រសម្រាប់ស្ពាយ ។ ជើងបាត្រ ប្រដាប់សម្រាប់ថ្កល់បាត្រ ។ នៅជម្ពូទ្វីប ( ប្រទេសឥណ្ឌា ) ទោះបីគ្រហស្ថសាមញ្ញក៏ប្រើបាត្រដីដាក់បាយបរិភោគដែរ, គេហៅថា ប៉ាត្រ: ។ ដោយហេតុនេះបានជាកាលដែលព្រាហ្មណ៍ទាំង ៥ នាក់មានឈ្មោះ កោណ្ឌញ្ញៈ ជាដើមដែលហៅថា បញ្ចវគ្គិយ នាំគ្នាទៅទិញបាត្រនិងចីវរពីផ្សារយកមកអធិដ្ឋានផ្នួសតាម ព្រះសិទ្ធត្ថសក្យមុនីគោតម ។ ឯចីវរ ក្នុងសម័យណាក៏មានព្រោះអ្នកបួសខាងលទ្ធិព្រាហ្មណិកគេប្រើ កាសាវៈ គឺសំពត់ជ្រលក់អម្ចត់ដែរ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply