បាយសី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់ដើមចេកមានដោតជើងដាក់បញ្ឈរមានរមូរស្លឹកចេកសណ្ឋានម្រាមដៃដោតជាថ្នាក់ៗ មាន ៣ ថ្នាក់ ឬ ៥ ថ្នាក់ ៧ ថ្នាក់ ៩ ថ្នាក់ មានដោតផ្កាលាយចម្រុះ មានដាក់បាយព្រលឹងឬលាជ; ដែលហៅថា បាយសី គឺបាយស្រី ឬបាយសិរី តម្កល់ត្រង់ខាងលើកំពូល បែបនេះហៅថា បាយសីធំ; មានបាយសីមួយបែបទៀត គេមូរស្លឹកចេកសណ្ឋានម្រាមដៃដោតខ្ទាស់ភ្ជាប់គ្នាដាក់គងលើមាត់ចាន ហៅថា បាយសី ប៉ាកឆាម (ស. ប៉ាកជាម អ. ថ. ប៉ាកឆាម, ប៉ាក “មាត់” + ជាម “ចានជាម” = មាត់ចាន); បាយសីទាំងនេះ សម្រាប់ដាក់តាំងជាគ្រឿងបូជា ឬជាលំអក្នុងពិធីជាមង្គលផ្សេងៗ (ប្រើតាមសណ្ដាប់ស្រុកចំពោះតែអ្នកដែលត្រូវការចង់ធ្វើ)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖