បារគូ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដល់នូវត្រើយនៃវិទ្យា (ព្រាហ្មណ៍អ្នករៀនចេះចប់ត្រៃវេទ); អ្នកដល់នូវត្រើយគឺព្រះនិពា្វន ( ព្រះអរហន្ត ) ។ ពាក្យនេះ ខ្មែរយើងប្រើជាសម្តីហៅពួកព្រាហ្មណ៍អ្នកធ្វើរាជការក្នុងព្រះបរមរាជវាំង មានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ, ជាអ្នកសម្រេចកិច្ចដែលជាលទ្ធិព្រាហ្មណ៍ តាមរាជប្រពៃណីនៃព្រះមហាក្សត្រិយ៍រៀងរាល់ព្រះអង្គក្នុងកម្ពុជរដ្ឋ តាំងពីព្រេងនាយដរាបមកដល់សព្វថ្ងៃនេះ ។
ឧទាហរណ៍៖ ពួកបារគូផ្លុំស័ង្ខថ្វាយជយមង្គល។បារគូបុរោហិត គឺបារគូជារាជបុរោហិត ឬជារាជគ្រូក្នុងរជ្ជកាលបុរាណព្រេងនាយ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖