បាវ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាសៈ ឬទាសី គឺខ្ញុំប្រុសខ្ញុំស្រី (សម័យបច្ចុប្បន្ននេះ ឈប់ប្រើពាក្យ បាវ ហើយ ព្រោះគ្មាន ទាសៈ ឬ ទាសី ទេ មានតែ ឈ្នួល (មនុស្សស៊ីឈ្នួល) និង កម្មករ, កម្មការិកា ឬថា ប្រុសបម្រើ, ស្រីបម្រើ ប៉ុណ្ណោះ, ប្រជាពលរដ្ឋទាំងពួង ក្នុងប្រទេសកម្ពុជាក៏សុទ្ធតែមាន សេរីភាព, សមភាព, ភាតរភាព អស់ហើយ)។
ដីសូនជាឡតូច សម្រាប់រំលាយប្រាក់ មាសលោហជាតិផ្សេងៗមានស្ពាន់ជាដើម ឲ្យរលាយរាវដូចជាទឹកហើយចាក់ទៅក្នុងពុម្ព។
ការុងខ្នាតធំជ្រៅ ធ្វើដោយសរសៃក្រចៅ និងធ្មៃជាដើម សម្រាប់ច្រកគ្រាប់ស្រូវ, អង្ករ, គ្រាប់សណ្ដែក គ្រាប់ពោតជាដើម ។
ឧទាហរណ៍៖ អង្ករមួយបាវ គ្រាប់ពោត២បាវ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖